លទ្ធផលការងាររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមក និងកំពុងអនុវត្តការងារបន្ត
(កំពង់ឆ្នាំង)៖មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេ ត្តកំពង់ឆ្នាំង បានបង្ហាញអំពីលទ្ធផលនិងសកម្មភាពការងារ ដែលបានអនុវត្តកន្លងមករួមទាំងទិន្នផលស្រូវប្រាំងដែលប្រជាកសិករក្នុងខេត្តទទួលបាននិងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តចាប់ពីពេល នេះ ដើម្បីជំរុញការខិតខំប្រឹងប្រែងដោយធ្វើយ៉ាងណាឲ្យការងារមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតពិ សេសគឺយកចិត្តទុកដាក់ទៅលើការចុះជួយដោះ ស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករអោយអស់លទ្ធភាពនិងទាន់ពេលវេលា។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំ ងបានផ្ដល់បទសម្ភាសន៍កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ អោយដឹងថា:ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់អំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងមានការយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលលោកតែងជំរុញជាញឹកញាប់ឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យកសិកម្មនេះ គិតគូរដល់ប្រជាកសិករនៅគ្រប់មូលដ្ឋាននៅទូទាំងខេត្ត។ ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមកលោកតែងដឹកនាំក្រុមការងារនិងមន្ត្រីក្រោមឱវាទចុះជួបជាមួយប្រជាកសិករនៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់នូវការប្រឹក្សាផ្នែកបច្ចេកទេសក្នុងការបង្កបង្កើន ផលឲ្យទទួលបានទិន្នផលល្អ ពិសេសគឺបានផ្ដល់និងប្រឹក្សាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ជី, ថ្នាំកំចាត់សត្វ ល្អិត,និងថ្នាំបាញ់សម្លាប់ស្មៅ។ល។ដើម្បីឱ្យពួកគាត់ប្រើប្រាស់ឲ្យចំគោលដៅនិងមានប្រសិទ្ធភាព ចៀស វាងការខាតបង់ថវិកា។ដោយឡែកផ្នែកចិញ្ចឹមសត្វពាហនៈ និងសត្វស្លាប់ផ្សេងៗ លោកក៏តែងតែជំរុញឲ្យមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តចុះផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេសនៃការចិញ្ចឹម និងចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់សត្វពាហនៈ និងសត្វស្លាបជូនដល់ប្រជាកសិករនៅគ្រប់មូលដ្ឋានឲ្យបានញឹកញាប់ផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: ចំណែកការបង្កបង្កើនផលស្រូវ និងផលដំណាំផ្សេងៗនៅក្នុងខេត្តកំព ង់ឆ្នាំងមានផ្ទៃដីការធ្វើស្រូវវស្សាចំនួន១៣.១០០០ ហិកតា ផ្ទៃដីធ្វើស្រូវប្រាំងមានចំនួន៣.៧០០០ហិកតា និងផ្ទៃដីដាំដំណាំរួមផ្សំមានចំនួនជាង១០.០០០ ហិកតា។ដោយឡែកការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងឆ្នាំនេះគឺទទួលបានទិន្នផលជាមធ្យម៥តោនក្នុង១ហិកតា។លោកបញ្ជាក់ថាឆ្នាំនេះពុំមានស្រូវខូចខាតធ្ងន់ធ្ងរដោយសារតែការខ្វះទឹកស្រោចស្រព្យ ឬក៏សត្វល្អិតបំផ្លាញនោះឡើយ។ចំណែកត ម្លៃស្រូវឆ្នាំនេះ គឺមានការធ្លាក់ចុះបន្តិចចំពោះតែស្រូវប្រភេទ(អ៉ីអ៊ែរ)និងស្រូវ(អូអឹម)តែប៉ុណ្ណោះ ចំណែកស្រូវសែនក្រអូប និងស្រូវផ្ការំដួល គឺតម្លៃនៅតែល្អដ ដែល។ ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទក្នុងបឹងទន្លេសាប លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា […]